បច្ចេកទេសសង្រ្គោះបឋមទាំង១០ដែលអ្នកទាំងអស់គ្នាគួរតែចេះដឹង

0 2,578

ចំណេះដឹងសង្រ្គោះបឋមពិតជាមានសារះសំខាន់ណាស់សម្រាប់អ្នកទាំងអស់គ្នា។ ប្រសិនជាអ្នកមិនចេះវាទេ អ្នកមិនអាចជួយខ្លួនឯង រឺជួយមិត្តភក្តិ សាច់ញាតិ្តរបស់ជាបឋមមុនពេលបញ្ជូនទៅមន្ទីរពេទ្យនោះទេ តែអាចធ្វើអោយស្ថានភាពរបស់ពួកគេកាន់តែធ្ងន់ធ្ងរជាងមុនទៅទៀត។

ដូច្នេះនៅក្នុងអត្ថបទនេះ យើងនឹងលើកយកបច្ចេកទេសសង្រ្គោះបឋមមួយចំនួនដែលអ្នកទាំងអស់គ្នាគួរតែចងចាំទុក និងធ្វើវានៅពេលមានអ្នកត្រូវការជំនួយពីអ្នក៖

1. ករណីឈឺពោះខ្លាំង

រឿងដែលខុសឆ្គងនោះគឺអ្នកព្យាយាមលេបថ្នាំបំបាត់ការឈឺចាប់ ប៉ុន្តែគ្រូពេទ្យបានប្រាប់ថា ថ្នាំបំបាត់ការឈឺចាប់គ្រាន់តែធ្វើអោយអ្នកមានអារម្មណ៏ថាបាត់ឈឺប៉ុណ្ណោះ ប៉ុន្តែជំងឺនិងមេរោគវានៅតែមានដដែលនោះទេ។ ដូច្នេះប្រសិនជាអ្នកឈឺពោះទ្រាំលែងបាន ចូរហៅអ្នកនៅជិតខ្លួនអោយជូនទៅពេទ្យទើបជាការប្រសើរ។

2. ករណីពស់ចឹក

រឿងដែលយើងធ្លាប់ដែធ្វើខុសនោះគឺយើងព្យាយាមបឺតពិសពស់ចេញវិញ ប៉ុន្តែរឿងដែលអ្នកគួរតែធ្វើនោះ គឺអោយគេដេកអោយត្រង់ ហើយយកក្រណាត់មកចងរិតអោយដូចអន្សមដូច្នេះដែរ ដើម្បីកុំអោយពិសវារាលដាលទៅផ្នែកដទៃលឿនពេក មុនពេលដែលគ្រូពេទ្យមកដល់ដើម្បីជួយសង្រ្គោះនោះ។

3. ករណីពុល

នៅពេលដែលពុល អ្នកត្រូវការលាងក្រពះចេញ ដូច្នេះអ្នកអាចអោយគេញាំទឹកអោយបានពី ១០ ទៅ ២០កែវ។ នៅពេលនោះគេនឹងមានអារម្មណ៏ថាចង់ក្អួតមកវិញ ដូច្នេះអោយវាក្អួតមកវិញមក ដើម្បីធ្វើការលាងសំអាតក្រពះរបស់គេបានមួយចំនួនខ្លះ មុនពេលបញ្ជូនទៅមន្ទីរពេទ្យ។

4. ករណីបាក់ដៃ

ពេលដែលដៃបាក់ សូមកុំព្យាយាមចាប់តម្រង់វាវិញអោយសោះ រឿងដែលអ្នកអាចជួយបានគឺកុំអោយគេកំរើកខ្លួនអោយសោះ ហើយតេហៅពេទ្យអោយមកជួយសង្រ្គោះទើបជាការត្រឹមត្រូវ។

5. ករណីងងឹតមុខដួលសន្លប់

រឿងដែលអ្នកត្រូវធ្វើនោះ គឺអោយគេដេកនៅកន្លែងរាបស្មើ រួចអ្នកឡើងជិះពីលើគេត្រង់ផ្នែកចង្កេះថើៗ រួចយកដៃទៅសង្កត់ត្រង់ផ្នែកចុងដង្ហើមអោយបានច្រើនដង។

6. ករណីរលាកភ្លើង

នៅពេលដែលអ្នករលាកភ្លើងភ្លាម រឿងដែលអ្នកត្រូវធ្វើមុខគេនោះត្រូវ ពន្លត់ភ្លើងដែលជាប់នឹងខ្លួនអ្នកអោយអស់សិន រួចចាំអ្នកទឹកមកស្រោចលើកន្លែងដែលរលាកអោយបានយ៉ាងហោចណាស់២០នាទី បន្ទាប់មកទៀត អ្នកអាចបាញ់សាប្រាយត្រជាក់ពេលរលាកភ្លើងពីលើថែមទៀតបាន។

ប្រសិនបើអ្នកមានការរលាកធ្ងន់ធ្ងរ សូមញាំទឹកអោយបានច្រើន។

7. ករណីគាំបេះដូង

ការធ្វើចលនាបេះដូង គឺមិនមែនដូចគ្នាទេសម្រាប់មនុស្សចាស់និងកូនក្មេង ដូច្នេះអ្នកមិនអាចយកដៃទាំងមូលទៅសង្កត់ខ្លាំងលើកូនក្មេងដូចការជួយសង្រ្គោះមនុស្សចាស់នោះឡើយ តែអ្នកអាចប្រើត្រឹមម្រាម២ដើម្បីជួយសង្រ្គោះបឋមបានហើយ។

8. ករណីគ្រុនរងារ

កំហុសដ៏ធ្ងន់បំផុតនោះ គឺអ្នកទៅត្រាំទឹកក្តៅ រឺលាបប្រេងកូឡាផ្សេងៗ ប៉ុន្តែអ្វីដែលអ្នកគួរតែធ្វើនោះគឺ អ្នកត្រូវនៅក្នុងបន្ទប់ដែលមានអាកាសធាតុល្មម ហើយដណ្តប់ភួយ។​ ថែមលើនេះទៀតអ្នកគួរតែញាំភេសជ្ជះផ្អែម និងទឹកគោក្តៅៗទើបប្រសើរ។

9. ករណីឈាមច្រមុះ

កំហុសដែលធ្ងន់បំផុតនោះគឺអ្នកព្យាយាមងើយក្បាលអ្នកជំងឺឡើងទៅលើ ប៉ុន្តែវិធីដែលត្រឹមត្រូវនោះ គឺអ្នកត្រូវអោយជនរងគ្រោះអង្គុយអោយបានត្រឹមត្រូវ ហើយអោយគេអង្គុយអោនមុខចុះបន្តិចដើម្បីអោយឈាមហូរចេញតាមដំណើរ។ ចំណុចដែលអ្នកត្រូវចាំនោះគឺ កុំព្យាយាមយកអីទៅខ្ទប់ឈាមអី ប៉ុន្តែប្រសិនជា ១៥នាទីហើយ នៅតែមិនបាច់ហូរឈាមទេ អ្នកអាចយកអ្វីមកខ្ទប់បានហើយត្រូវទៅមន្ទីរពេទ្យជាបន្ទាន់។

10. ករណីឈាមហូរខ្លាំង

រឿងដែលអ្នកត្រូវធ្វើដំបូងគេបំផុតនោះគឺត្រូវឃាត់ឈាមកុំអោយហូរខ្លាំងពេក។ ដូច្នេះអ្នកអាចរកខ្សែ រឺក្រណាត់ដើម្បីចងរឹបត្រង់ក្បែរមុខរបួស ដើម្បីទប់កុំអោយឈាមហូរចេញមកខ្លាំងពេក តែអ្នកមិនគួរខ្ទប់វាអោយលើពី៣០នាទីនោះទេ អ្នកត្រូវព្រលែងខ្សែរឺក្រណាត់នោះ រៀងរាល់ ១០ទៅ ១៥នាទីម្តង។

ប្រភព៖ BRIGHTSIDE.ME​

loading...

You might also like

Comments

Loading...
error: Content is protected !!