ខ្វិត ប្រើជាឱសថព្យាបាលជំងឺបានច្រើនប្រភេទ

0 147

ខ្វិត គេ​ច្រើន​​យក​ធ្វើ​ជា​ម្ជូរ​ ដើម្បី​ទទួលទាន ជាពិសេស​ខ្វិត​ខ្ចី​ លើសពីនេះ ខ្វិត មានគុណប្រយោជន៍អចប្រើជាឱសថព្យាបាលជំងឺជាច្រើនប្រភេទ។
ខ្វិតព្យាបាលអាការៈធុញអាហារ អាហារមិនរលាយ ចេញទឹកមាត់ច្រើន ពងមាត់ ឈឺមាត់ សត្វល្អិតទិច ឬខាំ ធ្លាក់ឈាម អាហារមិនរលាយ និងភ្នែកឈឺក្រហម។

ផ្នែកប្រើប្រាស់៖ សំបកដើម ផ្លែ និងស្លឹក
វិធីធ្វើ និងវិធីប្រើប្រាស់៖
-ជាតិចម្រាញ់ចេញពីផ្លែ ព្យាបាលធុញអាហារ អាហារមិនរលាយ ចេញទឹកមាត់ច្រើន ពងមាត់ ឈឺមាត់
-សំបកដើម និងសាច់ផ្លែ បុកបិត ព្យាបាលសត្វល្អិតទិច ឬខាំ
-បន្លាឆុងទឹក ព្យាបាលធ្លាក់ឈាម ស្លឹកដាំទឹកផឹក ព្យាបាលអាហារមិនរលាយ បុកបិទពីលើភ្នែក ព្យាបាលភ្នែកឈឺក្រហម។

ប្រភព៖ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្ត្របូរាណ

ផ្លែខ្វិត មានពីរប្រភេទគឺ ខ្វិតធម្មតា និង ខ្វិតសំលី។

អត្ថប្រយោជន៍​​នៃ​ផ្លែ​ខ្វិត
ទទួលទាន​ផ្លែ​ខ្វិត​មាន​អត្ថប្រយោជន៍​ចំពោះ​សុខភាព​ជា​ច្រើ​នា ដូច្នេះ​សូម​ក្រឡេក​មើល​ផលប្រយោជន៍​សុខភាព​នៃ​ផ្លែ​ឈើ​ដ៏​គួរ​ឱ្យ​ចាប់អារម្មណ៍​នេះ​ទាំងអស់​គ្នា ។

១-​ល្អ​សម្រាប់​ការ​រំលាយ​អាហារ ៖ ផ្លែ​ខ្វិត​ល្អ​សម្រាប់​ការ​រំលាយ​អាហារ​ដោយសារ​វា​ជួយ​បំផ្លាញ​ពពួក​ដង្កូវ​ក្នុង​ពោះវៀនតូច ហើយ​វា​គឺជា​ផ្លែ​ឈើ​ដ៏​ល្អ​សម្រាប់​អ្នកមាន​បញ្ហា​រំលាយ​អាហារ​។ វា​ក៏​ជា​វិធីសាស្ត្រ​ក្នុង​ការ​ព្យាបាល​ជំងឺ​រាគ​មួល​រ៉ាំរ៉ៃ ។ ដើម​និង​មែក​របស់​ផ្លែ​ខ្វិត​មាន​ផ្ទុក​សារធាតុ​ដូច​ក្នុង​ស្ករ​កៅស៊ូ​គឺ​សារធាតុ «​ស្ករ​កៅស៊ូ Feronia» ។ សារធាតុ​នេះ​ត្រូវ​បាន​ប្រើ​ជា​ទូទៅ​ដើម្បី​ព្យាបាល​ជំងឺរាក និង​រាក​មួល ។ ផ្លែ​ខ្វិត​ក៏​ត្រូវ​បាន​គេ​ណែនាំ​ចំពោះ​អ្នក​ដែល​មាន​ជំងឺ​ដំបៅ​ក្រពះ ឬ​ជំងឺឫសដូងបាត ដោយសារ​សារជាតិ tannin ដែល​មាន​ក្នុង​ស្លឹក​ខ្វិត ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​សារធាតុ​អាច​កាត់​បន្ថយ​ការ​រលាក​បាន ។

២-​សំអាត​ឈាម ៖ ត្រឹមតែ​៥០​មី​លី្ល​ក្រាម នៃ​ទឹក​ផ្លែ​ខ្វិត​លាយ​ជាមួយ​ទឹក​ក្តៅ​ឧណ្ហ​ៗ និង​ស្ករ ល្អ​សម្រាប់​ការ​បន្សុទ្ធ​ឈាម និង​កម្ចាត់​ជាតិពុល​ដែល​អាច​បង្ក​ឱ្យ​មានការ​ខូចខាត​យ៉ាង​ខ្លាំង​ទៅ​ដល់​រាង​កាយ​។ វា​អាច​កាត់​បន្ថយ​សំពាធ​នៅ​លើ​ថ្លើម និង​តម្រងនោម ដែល​ពួក​វា​ជា​សរីរាង្គ​ក្នុង​ការ​ប្រឆាំង​នឹង​ជាតិពុល​។

៣-​បង្កើន​ថាមពល ៖ ផ្លែ​ខ្វិត ១០០ ក្រាម​ផ្តល់​នូវ​កាឡូរី​ចំនួន​១៤០ ហើយ​សារធាតុចិញ្ចឹម​ដែល​មាន​ក្នុង​ផ្លែ​ខ្វិត​ជំរុញ​សកម្មភាព​សរីរាង្គ និង​ល្បឿន​រំលាយ​អាហារ​។ សារធាតុ​ទាំង​អស់នេះ​បង្កើត​ជា​ថាមពល​បម្រុង​ទុក​ក្នុង​រាង​កាយ ។ បរិមាណ​ប្រូ​តេ​អ៊ីន​ដ៏​ខ្ពស់​ក្នុង​រាង​កាយ​អាច​ធ្វើការ​ព្យាបាល​បាន​លឿន​ជាង​មុន និង​សាច់ដុំ​អាច​លូតលាស់​បាន​កាន់តែ​ខ្លាំង និង​បង្កើន​ថាមពល​បម្រុង​បន្ថែម​ទៀត ។

៤-​សុខភាព​ថ្លើម ៖ ផ្លែ​ខ្វិត​ជា​ប្រភព​ដ៏​ល្អ​នៃ​សារធាតុ Beta-carotene ហើយ​អាច​ព្យាបាល​បញ្ហា​ថ្លើម​បាន ។ ពួក​វា​មាន​ផ្ទុក​សារជាតិ Thiamine និង Riboflavin សារធាតុ​ទាំង​ពីរ​នេះ​ពង្រឹង​សុខភាព​ថ្លើម​។ ផ្លែ​នេះ​ក៏​មានមុខ​ងារ​ប៉ូវ​កម្លាំង​បេះដូង​ផង​ដែរ​ ៕

loading...

You might also like

Comments

Loading...
error: Content is protected !!