ក្រខុបអាច​ប្រើ​ប្រាស់​ជារុក្ខជាតិព្យាបាលជ​ម្ងឺ

0 123

ក្រខុប ឈ្មោះ​ជាភាសាអង់គ្លេស ELAEOCARPACEAE និងមាន​ឈ្មោះ​ជាវិទ្យាសាស្រ្ត Muntingia calabura L.

១. លក្ខណៈ​រុក្ខជាតិ

ចុល្ល​ព្រឹក​្សមាន​កម្ពស់​ពី ៥-៧ម៉ែត្របែកមែកជា​ថ្នាក់​ៗ លាតត្រដាងស្របៗ​គ្នា មែកខ្ចីមានរោមគ្របដណ្ដប់ ។

២. ស្លឹក

៣. ផ្កា

ពណ៌សមាន៥ត្របក ដុះចេញពីប្រគាបស្លឹក ។

៤. ផ្លែ

រាងមូលពេលខ្ចីពណ៌បៃតង ពេលទុំពណ៌ក្រហម ខាង​ក្នុង​ផ្លែមានគ្រាប់ជា​ច្រើន ។

៥. កន្លែងដាំដុះ

មានប្រភពដើមនៅអាមេរិកខាងត្បូង បច្ចុប្បន្ន​ពង្រាយពូជទូ​ទៅតាម​តំបន់ក្ដៅ ។ បន្ដពូជដោយគ្រាប់ ។

៦. ផ្នែក​ប្រើ​ប្រាស់​

សម្បក និង ផ្កា ។

៧. ការព្យាបាល

សម្បកៈ ដាំទឹកផឹក ជាថ្នាំបន្ទន់លាមក ។

ផ្កាៈ ស្ងួតឆុងផឹកជាថ្នាំឈឺក្បាល ផ្ដាសាយ រោគតាម​ផ្លូវ​អាហារ បញ្ចុះ​កម្ដៅ ដាំរួមជាមួយឱសថ​ដទៃ​ទៀតជួយ​ឲ្យ​រដូវដើរល្អ ព្យាបាលរោគរលាកថ្លើម ។

ផ្លែៈ ទុំទទួលទានបាន មានរសផ្អែម ជួយលើក​កម្លាំង ។

៨. កម្រិត​ប្រើ​

សម្បក​ប្រើ ១៥-២០ក្រាម ក្នុង​១​ថ្ងៃ ។

ផ្កា ១០-១៥ក្រាម​ក្នុង ១​ថ្ងៃ ។

ប្រភព៖សៀវភៅរុក្ខជាតិឱសថ​កម្ពុជា ភាគទី ២

loading...

You might also like

Comments

Loading...
error: Content is protected !!