អត្ថប្រយោជន៍របស់ ពោត ចំពោះសុខភាព…!

0 118

ពោត មិនត្រឹមតែជាប្រភេទបន្លែ និងជាអាហាររបស់យើងតែប៉ុណ្ណោះទេ វាក៏មានប្រយោជន៍ទៅលើផ្នែកឱសថច្រើនណាស់ផងដែរ ដោយចាប់តាំងពីឫស រហូតដល់ចុង។ គ្រាប់ពោតដែលយើងទទួលទានមានជាតិឈ្ងុយឆ្ងាញ់ និងមានគុណសម្បត្តិក្នុងការជួយថែបំប៉នស្បែក បេះដូង ថ្លើម និងជួយឲ្យយើងបរិភោគអាហារ បានច្រើនផងដែរ ប្រសិនបើយកវាទៅស្ងោរយកទឹកពិសារ និងអាចជួយឲ្យទឹកនោមដើរស្រួល។

សក់ពោត មានប្រសឹទ្ធភាពបណ្តេញកម្តៅបញ្ចុះទឹកនោម កម្ចាត់គ្រាប់ក្រួសក្នុងប្រមាត់ ព្យាបាលរលាកតម្រងនោម ជំងឺខាន់លឿង ទឹក នោមផ្អែម ក្អួតធ្លាក់ឈាម រលាកក្តោងច្រមុះ និងឈាមហូរចេញតាមច្រមុះ។ ជាមួយគ្នានេះដែរ ការយកសក់ពោតទៅដាំ ហើយយកទឹក វាមកទទួលទាន អាចព្យាបាលជំងឺតម្រងនោម។ ប្រសិនបើដាំទឹកសក់ពោតពិសារ ជំនួសទឹក​អាចជួយបញ្ចុះទឹកនោមធ្វើឲ្យនោមស្រួល​។

ម្យ៉ាងវិញទៀត ការយកសក់ពោតស្ងោរ ជាមួយនឹងសាច់សត្វ​យកមកពិសារព្យាបាលការក្អកធ្លាក់ឈាម សម្រាប់អ្នកគ្រាំក្នុង​ដែលបណ្តាល​មកពីការធ្វើការងារធ្ងន់ ឬរបួសគ្រាំក្នុង។ សក់ពោតស្ងួត៣០ក្រាម ស្ងោរយកទឹកទទួលទាន អាចជួយសម្រាលដល់ជំងឺទឹកនោមផ្អែម។ ក៏ប៉ុន្តែបើយកសក់ពោត ទៅស្ងោរជាមួយចេកអំបូង សំបកឪឡឹកស្ងួត ក្នុងបរិមាណស្មើគ្នា អាចជួយរក្សាអាការៈជម្ងឺលើសឈាមបាន។

ចំណែកស្នូលពោត មានរសជាតិផ្អែមតិចៗ មានគុណសម្បត្តិជួយព្យាបាលអាការរាករួស មួល អាការៈហើមជាំ ជួយបញ្ចុះទឹកនោម និង​ជួយ​ប៉ូវលំពែង។ ឫសពោតមានគុណសម្បត្តិ ជួយព្យាបាលអាការក្អួតធ្លាក់ឈាម គ្រាប់គ្រួសក្នុងប្រមាត់ បញ្ចុះទឹកនោម ដោយយកឫសស្ងួត​ ទៅស្ងោរយកទឹកទទួលទាន។ ដើមនឹងស្លឹកពោតមានគុណសម្បត្តិ ព្យាបាលអាការៈគ្រាប់គ្រួសក្នុងតម្រងនោម និងប្រមាត់ ជួយឲ្យ​នោមស្រួល ដោយគ្រាន់តែយកស្នូលពោតស្រស់ ឬហាលវាឲ្យស្ងួតមកដាំទឹកផឹកជាការស្រេច។

ដូច្នេះ យើងអាចគូសបញ្ចាក់បានថា ពោតពិតជាមានប្រយោជន៍ណាស់ ព្រោះវាមិនត្រឹមតែអាចធ្វើជាអាហារបំប៉នដល់សុខភាពរបស់យើង​ប៉ុណ្ណោះទេ ថែមទាំងអាចជួយព្យាបាលជម្ងឺយើងបានជាច្រើនផងដែរ៕
ប្រភពៈ khmertalking

loading...

You might also like

Comments

Loading...
error: Content is protected !!